គន្លឹះ ១០ ចំនុចដើម្បីបង្កើនសមត្ថភាពប្រព័ន្ធ Wireless របស់អ្នក


ប្រសិនបើលោកអ្នកកត់សំគាល់ថាប្រព័ន្ធ network wireless របស់លោកអ្នកមាន signal ខ្សោយ និង connection មានការដាច់ជាប្រចាំ ឬក៏ពិបាកប្រើនោះ មានន័យថាការ រៀបចំ​បណ្តាញ network របស់អ្នកមានការខ្វះចន្លោះណាមួយជាមិនខានឡើយ ។ ខាងក្រោមនេះជាវិធីសាស្រ្តដើម្បីជួយអោយប្រព័ន្ធ network wireless របស់លោកអ្នកមានភាពប្រសើរជាងមុន៖

1. ដាក់ Wireless Router ឬ Wireless Access Point នៅចំចំនុចកណ្តាលនៃប្រព័ន្ធ Network

ត្រូវជ្រើសរើសកន្លែងដែលជាចំនុចកណ្តាល ដើម្បីដាក់ Wireless Router ឬ Wireless Access Point ព្រោះ signal wireless ខ្សោយនៅពេលបាំងជញ្ជាំង រឺនៅឆ្ងាយពី​កុំព្យូទ័រ ។

Wireless Location

2. កុំដាក់ Router នៅផ្ទាល់ដី និងនៅជិតជញ្ជាំង ឬ នៅជិតឧបករណ៏ដែលមានរលកសញ្ញាមួយចំនួន ព្រោះវាអាចធ្វើអោយ signal ខ្សោយ។

3. ផ្លាស់ប្តូរទីតាំងអង់តែនរបស់ Router

អង់តែនរបស់ Router ធ្វើការផ្សាយផ្ទាល់ទៅជុំវិញ router ហើយប្រសិនអង់តែននៅជាប់ ជញ្ជាំងផ្ទះធ្វើអោយ signal ពាក់កណ្តាលចេញទៅក្រៅផ្ទះ ។ ជាទូទៅភាគច្រើននៃ router មិនអនុញ្ញាតិអោយបង្កើន power outer ទេ ប៉ុន្តែយើងអាចធ្វើអោយប្រសើរជាងមុនបាន ដោយប្រើឧបករណ៏ជំនួយគឺ Hi-gain antenna ដែលអាចធ្វើអោយ signal របស់ router ផ្សាយទៅកាន់គោលដៅមួយដែលយើងចង់បាន និងបង្កើនចំងាយរបស់ signal ។

4. ផ្លាស់ប្តូរ Wireless Adapter របស់កុំព្យូទ័រ

ដំនើរការរបស់ wireless ធ្វើការទាំងពីរផ្នែកគឺ router send signal មកកុំព្យូទ័រហើយកុំព្យូទ័រ send ត្រលប់មក router វិញ ។ ពេលខ្លះ router ផ្សាយ signal ខ្លាំងមកដល់​កុំព្យូទ័រ ប៉ុន្តែកុំព្យូទ័ររបស់់អ្នកមិនអាច រឺខ្សោយក្នុងការផ្សាយ signal មកកាន់ router វិញ ។ ដូច្នេះលោកអ្នកគួតែផ្លាស់ប្តូរ Wireless Adapter ដែលមានល្បឿនលឿនវិញ ។

5. បន្ថែម Wireless Repeater

បន្ថែម wireless repeater ទៅកាន់ប្រព័ន្ធ network របស់លោកអ្នក នៅចំនុចពាក់កណ្តាលនៃ wireless router និងកុំព្យូទ័រដើម្បីបង្កើនចំងាយរបស់ signal ។

Wireless Repeater

6. ផ្លាស់ប្តូរ Wireless Channel

ព្យាយាមស្វែងរក channel ណាមួយសំរាប់ wireless router របស់លោកអ្នកដែលធ្វើអោយ signal ល្អជាងគេ ដោយគ្រាន់តែផ្លាស់ប្តូរនៅលើ configuration page របស់ router ហើយមិនបាច់ធ្វើការផ្លាស់ប្តូរកុំព្យូទ័រ configuration ទេព្រោះកុំព្យូទ័រនិងស្វែងរក channel ថ្មីដោយខ្លួនឯង ។

Wireless Channel

7. កាត់បន្ថយការរំខាន Wireless

ប្រសិនបើនៅក្នុងផ្ទះមានប្រើទូរស័ព្ទ រឺឧបករណ៏ wireless electronics មួយចំនួនអាចធ្វើអោយ មានការរំខានដល់ signal របស់ network wireless ដូច្នេះសូមជៀសវៀង​ការប្រើប្រាស់ wireless electronics ដែលមានហ្វ្រេកង់ 2.4GHz ។

8. Update firmware និង network adapter driver

ធ្វើការ update firmware របស់ router និង network adapter driver ដើម្បីអោយ performance របស់ router ល្អជាងមុន ។ ដើម្បី update សូមចូលទៅកាន់ website របស់​ផលិតផលដែល លោកអ្នកប្រើប្រាស់(ex. D-Link, Linksys….) ហើយ download យកមក update ។

9. ជ្រើសរើសផលិតផលតែមួយ

ប្រសិនបើលោកអ្នកប្រើប្រាស់ router ម៉ាកណាមួយ (ex, D-Link, Linksys….) គួរតែជ្រើសរើសnetwork adapter ដែលមានម៉ាកដូចនឹង router ដែលកំពុងប្រើ ។

10. Upgrade 802.11b devices ទៅជា 802.11g.

802.11g លឿនជាង 802.11b ប្រាំដង ដូច្នេះបើ network wireless របស់លោកអ្នកប្រើ 802.11b ហើយលោកអ្នកចង់ប្រាស់ប្តូរសូមជ្រើសរើស 802.11g(802.11b networks typically get 2-5Mbps. 802.11g is usually in the 13-23Mbps range) ។

Leave a comment