ចែករំលែកអ៊ីនធើណែតពី iPhone មកប្រើលើកុំព្យូទ័រ តាមរយៈខ្សែ USB ឫ WiFi ជាមួយកម្មវិធី PdaNet 5.0.2


PdaNet

ជាមួយកម្មវិធី PdaNet លោកអ្នក មិនចាំបាច់ត្រូវការ USB Modem ទៀតទេ ព្រោះលោកអ្នក អាចទាញយកអ៊ីនធើណែតដោយផ្ទាល់ ពី iPhone មកប្រើលេងអ៊ីនធើណែត លើកុំព្យូទ័រ ឫម៉ាស៊ីន Mac របស់លោកអ្នកបាន។ មិនតែប៉ុណ្ណោះ លោកអ្នក ក៏អាចប្រែក្លាយ iPhone របស់លោកអ្នក ជា WiFiRouter និងបង្កើត WiFi HotSpot ដើម្បីចែករំលែក អ៊ីនធើណែត ទៅកាន់ឧបរកណ៍ដែលប្រើ WiFi ដទៃទៀត បានច្រើនគ្រឿង ទៀតផង។

តំរូវការជាមូលដ្ឋានៈ
1. ទូរស័ព្ទ iPhone iOS 4.3.3 ឫទាបជាងនេះ និង Jailbreak រូចហើយ
2. ភ្ជាប់អ៊ីនធើណែត តាមរយៈប្រព័ន្ធទូរស័ព្ទ
3. កម្មវិធី PdaNet 5.0.2 (ដោនឡូដបានពី Cydia)
4. កម្មវិធី PDANet 1.5.4 សំរាប់កុំព្យូទ័រ ឫម៉ាស៊ីន Mac (ដោនឡូដបានពី http://www.junefabrics.com/desktop/)

វិធីដំឡើងៈ

1. ជាដំបូង សូមចូលដំឡើងកម្មវិធី⁣ PDANet ពី Cydia។ ក្រោយដំឡើងរួច លោកអ្នក មានវិធី 2 យ៉ាងដែល លោកអ្នក អាចចែករំលែក អ៊ីនធើណែតពី iPhone ទៅកាន់ កុំព្យូទ័រលោកអ្នក គឺតាមខ្សែ USB ឫតាម WiF។

វិធីភ្ជាប់អ៊ីនធើណែត តាមរយៈខ្សែ USB

2. បើកកម្មវិធី PdaNet រួចចុចលើពាក្យ USB Tether រួចបើកវា (ON)

PdaNet.12-200x300 PdaNet.12+-200x300 PdaNet.13-200x300

3. នៅលើកុំព្យូទ័រ សូមដោនឡូដ ហើយដំឡើងកម្មវិធី PDANet 1.5.4 រួចចុចលើ អាយខន កម្មវិធីនេះ ហើយរើសយក Connect ជាការស្រេច។

PdaNet.14 PdaNet.15

ចំណាំ: ដើម្បីឆែកមើលថាតើ ការតភ្ជាប់របស់លោកអ្នក ត្រឹមត្រូវ ឫឥត សូមចុចលើរូប អាយខន Network ហើយនៅក្នុងប្រអប់ Dial-up and VPN បើការតភ្ជាប់ត្រឹមត្រូវ នោះលោកអ្នក នឹងពាក្យ Connected នៅពីក្រោយពាក្យ PdaNet Modem មិនខាន។

PdaNet.16 PdaNet.18

វិធីភ្ជាប់អ៊ីនធើណែត តាមរយៈ WiFi ឫប្រែក្លាយ iPhone ជា WiFi Router

4. បើក WiFi នៅលើ iPhone បន្ទាប់មក ចូលទៅកម្មវិធី PdaNet រួចចុចលើពាក្យ WiFi HotSpot។
រួចមក សូមវាយបញ្វូលព័ត៌មានដូចតទៅ:
– SSID: ទុកដដែល ឫវាយឈ្មោះអ្វីក៏បាន ដើម្បីសំគាល់ WiFi HotSpot របស់លោកអ្នក
– WEP: វាយលេខសំងាត់ 10 ខ្ទង់ ដើម្បី Log in ចូល WiFi HotSpot
– Channel: រើសចំនួន ការតភ្ជាប់ ដែលលោកអ្នក អនុញ្ញាតិ អោយចូលប្រើ WiFi HotSpot
– Singal: កំលាំងផ្សាយសញ្ញាណ WiFi របស់ iPhone (បើ iPhone នៅជិត កុំព្យូទ័រ សូមរើស កំលាំងផ្សាយទាប ដើម្បីសន្សំសំចៃថ្ម)
បន្ទាប់មក ចុច Activate ដើម្បីបង្កើត WiFi HotSpot

PdaNet.20-200x300 PdaNet.21-200x300 PdaNet.22-200x300

 

5. នៅលើកុំព្យូទ័រ សូមបើក WiFi រួចចុចលើ អាយខន WiFi ហើយ យកម៉ៅចុច Double Click លើឈ្មោះ WiFi HotSpot ដែលយើងទើបបង្កើតខាងលើ។ បន្ទាប់មក វាយលេខសំងាត់ 10 ខ្ទង់ខាងលើ រួចចុច ប៉ូតុង OK។ ក្រោយការភ្ជាប់រួច ចុចលើអាយខន WiFi នោះនៅក្រោមពាក្យ Wireless Network Connection នោះលោកអ្នក នឹងបានឃើញ ពាក្យ Connected នៅពីក្រោយឈ្មោះ WiFi HotSpot មិនខាន៕

PdaNet.23 PdaNet.24 PdaNet.25

ប្រភពមកពី ioskhmer.com

Leave a comment