ដំឡើង Font ខ្មែរលើ iPhone, Android


ដំឡើង Font Khmer លើ iPhone
a155

របៀបដំឡើង Font Khmer  iPhone ( ជំនាន់ 5.0 និង 5.01 )
ការដំឡើង អក្សរ ខ្មែរ តាមរយៈ Repo ថ្មី របស់ 4khmeriphone ដែលទើបតែថ្មីៗ នេះ ក្រុម Developer របស់ 4khmeriPhone បានណែនាំ ពី Repo ថ្មី របស់ ពួកគេ និង បានដាក់ផងដែរ កម្មវិធីដំឡើង Font Khmer ជំនាន់ 1.0.2 ដែលជំនាន់​ ថ្មី នេះ ពុំ មានក្នុង Repo ចាស់ 4khmeriPhone ទេ ( Repo ចាស់ របស់ 4khmeriPhone គឺ http:// 4khmeriphone. myrepospace. com/​ ) ។ សូមលោកអ្នក អនុវត្តន៍ ដូចខាងក្រោម ( សូមបញ្ជាក់ថា វិធី ដំឡើង អក្សរខ្មែរ ខាងក្រោម​ នេះ ក៏អាចយកទៅ អនុវត្តន៍ លើ គ្រប់ iDevice ទាំងអស់ រួមមាន iPhone 4, iPod Touch , iPhone 4S ,iPad1, iPad 2 ជំនាន់ 5.0   និង 5.0.1 )
១.
ដំបូងត្រូវដំឡើង Repo 4khmeriphone សិន ។​( បើលោកអ្នក មិន ដឹង ពី  របៀបដំឡើង Repo ទៅក្នុង Cydia ទេ សូមចូលទៅអាន អត្ថបទ  តើអ្នកចេះ Jailbreak ទេ? សូមមើល  ជំហ៊ានទី ៥  ពេលដល់ ចំណុចទី ៤ ក្នុង ជំហ៊ានទី ៥ សូម បន្ថែម Source គឺ http://4khmeriphone.com/sp/

a135

ក្រោយពេល ដំឡើង ហើយ សូមចុច Return to Cydia ដូចក្នុងរូប

a136

សូមបញ្ជាក់ សំរាប់អ្នកដែល ដែលធ្លាប់ដំឡើង Font Khmer ពីមុនមក ដោយប្រើប្រាស់ Repo khmer ណាមួយ ហើយ ចង់ដំឡើង សារជាថ្មី ជាមួយនឹង Repo ថ្មី របស់ 4khmeriphone ត្រូវ លុប Font khmer និង keyboard khmer  និង កញ្ចប់កម្មវិធី ដែលធ្លាប់ដំឡើង ក្នុង Repo ដែលទាក់ទង ទៅ នឹង អក្សរខ្មែរ ចោលវិញ ទាំងអស់ ដូចជា khFix , Khmer Localization ពីមុនចេញ សិន (  តាម បទពិសោធន៍ របស់ យើង ខ្ងុំ សូមលប់ តាមលំដាប់ ដោយ លប់ ជាដំបូង  khFix, Khmer Localization, Khmer Keyboard , Khmer Font ) ហើយ នឹង លុប Repo ចាស់ http://4khmeriphone.myrepospace.com/ នោះ ចេញ ពី Source ផងដែរ ព្រោះ បើអ្នក មិនលុបចេញទេ ពេលដំឡើង Repo 4khmeriphone ហើយដំឡើង កញ្ចប់កម្មវិធី របស់ពួកគេ នោះ នឹងអាចធ្វើអោយ iDevice លោកអ្នក គាំង។
. បន្ទាប់មក សូមចុចបើក Repo 4khmeriphone ដូចរូបខាងក្រោម ហើយ លោកអ្នក នឹង បានឃើញ កញ្ចប់ កម្មវិធី របស់ 4khmeriphone

a137

តែបើលោកអ្នក បើកទៅ ពុំ បានឃើញ កញ្ចប់ កម្មវិធី អ្វី សោះ សូម្បី តែមួយនោះ គឺមានន័យថា លោកអ្នក បញ្ចូល Repo ពុំ បានត្រឹមត្រូវ ឬ ពេលលោកអ្នក បញ្ចូលនោះ អ៊ីនធើណិត មានបញ្ហាជាដើម ដូចនេះ លោកអ្នក ត្រូវតែ លុប Repo 4khmeriphone ចេញ សិន ហើយ ដំឡើង Repo 4khmeriphone ម្តងទៀត។ ដើម្បី លុបនោះ លោកអ្នក គ្រាន់តែអូសម្រាម ដៃលើ Repo 4khmeriphone ពីស្តាំ មកឆ្វេង នោះ នឹង ចេញ អក្សរ Delete ហើយ សូមចុច Delete ។

a137

៣.ជាដំបូង ត្រូវដំឡើង Font khmer ជាមុនសិន ដូចនេះ បន្ទាប់ពី អ្នកចុចបើក Repo 4khmeriphone ដូចចំណុចទី ២ ខាងលើ​នោះ លោកអ្នកនឹងទទួលបានដូចរូបខាងក្រោម សូមចុច លើ iOS 5.0.x khmer fonts ខាងលើគេ

a139

រួចចុច Install ក្រោយមក វានឹង លោតផ្ទាំង អោយ យើង confirm

a140

សូមចុច confirm ហើយរងចាំ ដល់រូចរាល់  ដូចរូបខាងក្រោម សូមចុច Restart SpringBoard ។ ក្រោយពេល ដំឡើង Font khmer ហើយនោះ នឹង មាន icon របស់ 4iphonekhmer នៅ លើ អេក្រង់  Home Screen  របស់អ្នក iCon នោះ គ្រាន់តែ ជា icon ដែល Developer ដាក់អោយ លោកអ្នក សំរាប់ ងាយស្រួល ចូល ទៅ បើក គេហទំព័រ របស់ពួក គេប៉ុណ្ណោះ ។

a141

៤. បន្ទាប់មក សូមលោកអ្នក បញ្ចូល keyboard khmer សំរាប់ អ្នកប្រើប្រាស់ iPod និង iPhone សូម ជ្រើសយក iOS 5.0.x khmer iPhone និង សំរាប់ អ្នកប្រើប្រាស់ iPad សូមជ្រើសយក iOS 5.0.x khmer iPad។ ឧបមាថា អ្នកចង់  ដំឡើង khmer keyboard សំរាប់ iPhone ដូចនេះ អ្នកត្រូច ចុច លើ iOS 5.0.x khmer iPhone  រួចហើយ ចុច install (ដូចក្នុង រូប)

a142

រួច ចុច យក confirm

a143

ពេលដំឡើងចប់ តម្រូវអោយលោកអ្នកចុច Restrart SpringBoard ។

a144

សូមបញ្ជាក់ ករណី មួយចំនួន ពុំអាចដំឡើង keyboard khmer បាន សូមមើលរូប ដូចខាងក្រោម ដែលជា ឧទាហរណ៍ ដែលធ្លាប់ កើតមាន

a145

តើមកពីមូលហេតុអ្វី ដែរ? មូលហេតុ គឺ នៅ ពេលយើង ចង់ដំឡើង​ កម្មវិធី អ្វី មួយ នៅ ក្នុង Cydia ហើយ ក្រោយពេល យើង ចុច install វានឹង លោតផ្ទាំង confirm ដូចនេះ យើង មិនអាច ចេះ តែចុច confirm ភ្លាម នោះ ទេ សូមអាន ព័តិមាន ដែលវាចង់ប្រាប យើង ។ ហើយ បញ្ហា នោះ គឺ នៅត្រង់ Upgrade (សូមមើលសញ្ញា ព្រួញ នៅក្នុង រូប ) គឺ បានន័យ ថា ដើម្បី ដំឡើង កម្មវិធី នេះ ទៅ បាន គឺ វានឹង ធ្វើការ Upgrade កម្មវិធី Messages2PDF ដែលជាកម្មវិធី ដែលលោកអ្នក ធ្លាប់ដំឡើង ពី មុនមក ( ក្នុង ករណី លោកអ្នកធ្លាប់ ដំឡើង កម្មវិធី Messages2PDF ) ដូចនេះ បើសិនជា កម្មវិធី Messages2PDF នេះ លោកអ្នក ដំឡើង ដោយ ការទិញ ពី Cydia នោះ វានឹង ពុំ មានបញ្ហា ឡើយ តែ បើ កម្មវិធី Messages2PDF នេះ លោកអ្នក ដំឡើង ដោយ Crack នោះ វានឹង ពុំអាចធ្វើ Upgrade ដែរ ហើយ បើសិនជា វាពុំអាច Upgrade នោះ វាក៏ ពុំអនុញ្ញាត អោយលោកអ្នក ដំឡើង កម្មវិធី ដែលលោកអ្នក ចង់ដំឡើង ដែរ។ ដូចនេះ វិធីមាន តែមួយគត់ គឺលោកអ្នក ត្រូវ Remove កម្មវិធី Messages2PDF នេះ ចោលសិន ហើយ ទើបលោកអ្នក អាចដំឡើង កម្មវិធី បាន។
៥. បន្ទាប់មក របៀបកំណត់ keyboard khmer ។ សូមចូលទៅកាន់ Setting –> General ( បើ លោកអ្នក ពុំដឹង ពី របៀបចូល ទេ សូមមើល ជំហ៊ានទី ១ ចំណុចទី ១ និង ទី ២ ក្នុង អត្ថបទ  តើអ្នកចេះ Jailbreak ទេ? ) ក្រោយ ពី ចុច General ហើយ សូមទាញ មកក្រោម បន្តិច លោកអ្នក នឹងបានឃើញ ដូចរូបខាងក្រោម

a146

សូមចុច លើ keyboard ហើយចុច International keyboards

a147

រួចហើយចុច Add new keyboard  ទាញ ចុះ​ ក្រោម បន្តិច សូមចុច លើ ក្តារចុចខ្មែរ ។

a148

ពេលនេះ គឺ រួចរាល់ហើយ លោកអ្នក បានដំឡើង keyboard khmer ហើយ ។
៦. បើសិនជាលោកអ្នក ចង់ បានអោយកាលបរិច្ឆេទ និង ពេលវាលាជាភាសាខ្មែរនោះ សូមដំឡើង iOS 5.0.x kmFix ។ ហើយរបៀបដំឡើង គឺ ដូចទៅនឹង របៀបដំឡើង khmer keyboard ចឹង ដែរ គឺលោកអ្នក ត្រូវចូលទៅកាន់ Cydia –> Manage –> Source –> 4khmeriPhone –> iOS 5.0.x kmFix –> install –> confirm សូមរង់ចាំ រហូតដល់ ដំឡើង រួចរាល់ ។ បន្ទាប់មក លោកអ្នក គ្រាន់តែចូល ទៅកំណត់ ក្នុង Setting ប៉ុណ្ណោះ គឺ ដូចគ្នា ទៅ នឹង កំណត់ khmer keyboard ក្នុង ចំណុចទី ៥ ខាងលើ ដែរ គឺ គ្រាន់តែ បន្ទាប់ពី លោកអ្នក ចុច General សូមចុចលើ International

a149

រូចចុចលើ Region Format ហើយជ្រើស យក Khmer (Cambodia) គឺរួចរាល់ ។

a150

៧. សំរាប់ អ្នកប្រើប្រាស់ iPhone ហើយចង់ ដំឡើង ភាសាខ្មែរ នៅក្នុង iPhone របស់ខ្លួន ដើម្បី អោយ iPhone ដើរជាភាសាខ្មែរ នោះ សូមចុចដំឡើង iOS 5.0.x Khmer Localization ។​ ដោយគ្រាន់តែចូលទៅកាន់ Cydia –> Manage –> Source –>4khmeriPhone –> iOS 5.0.x Khmer Localization –> install –> confirm  ពេលរួចរាល់សូមសូមចូលទៅ កំណត់ ក្នុង Setting –> General –> International –> Language   រួចរើសយក “ភាសារខ្មែរ”  គឺរួចរាល់ ហើយ ។

a151

ក្រោយ មក លោកអ្នក នឹងទទួលបាន​ដូចរូប ខាងក្រោម ។

a152

a153

ដំឡើង Font Khmer Android

a156

ជា​ទូទៅ​ដើម្បី​ប្រើប្រាស់ Khmer Unicode បាន​ អ្នក​ប្រើប្រាស់​​ Android Device ទាំង​អស់​ចាំបាច់​ត្រូវ Root ទូរសព្ទ​ របស់​ខ្លួន ។ នេះ​ជា​លក្ខណៈ​ពិសេស​មួយ​ពី​ការ Root Android Device។ ​ប៉ុន្តែ​ទំព័រ​នេះ  សូម​បង្ហាញ​ពី​ការ​ដំឡើង​ Khmer Unicode ដោយ​មិន​ចាំ​បាច់​ Root អ្វី​ឡើយ។ ចង់​ដឹង​ទេ គេ​ម៉េច​ទៅ?

ការ​ដំឡើង Khmer Unicode តាម​វិធី​ដោយ​មិន​បាច់ Root នេះ អាច​ធ្វើ​ទៅ​បាន​លុះ​ត្រា​តែ​ទូរសព្ទ​នោះ​ប្រើ Android Version ចាប់​ពី Jelly Bean (Verion 4.1) ឡើង​ទៅ ហើយ​ប្រើ​បាន​គ្រប់ Samsung Device ទាំង​អស់ លើក​លែង​តែ Galaxy Note II  ប៉ុណ្ណោះ​ដែល​ត្រូវ​ធ្វើ​តាម​វិធី​ផ្សេង​ទៀត។

បន្ទាប់​ពី​ដំឡើង​ File Khmer.apk ហើយ ប្រិយមិត្ត​ត្រូវ​ Restart ទូរសព្ទ បន្ទាប់​មក​សូម​ចូល​ទៅ​កាន់ Settings->Display->Font style បន្ទាប់​មក​ជ្រើស​រើស​ពុម្ព​អក្សរ​ខ្មែរ។

សាក​ល្បង​ចូល​ទៅ​កាន់​គេហទំព័រ​ណា​មួយ ដែល​ប្រើប្រាស់ Khmer Unicode។ ដើម្បី​ឲ្យ​ទូរសព្ទ​ដៃ​របស់​អ្នក​អាច​វាយ​អក្សរ​ខ្មែរ​បាន ប្រិយមិត្ត​ត្រូវ​មាន​កម្មវិធី​ Keyboard មួយ​ចំនួន​ដូច​ជា៖ Phum Keyboard ឬ​ក៏ MultiLing Keyboard។ ប្រិយមិត្ត​អាច​ធ្វើ​ការ​ទាញ​យក​កម្មវិធី​ទាំង​នេះ តាម​រយៈ Google Play Store បាន​ដោយ​មិន​គិត​ថ្លៃ។ ចុច Download Khmer Unicode

ប្រភពមកពី ITCAMBO

Leave a comment